សិក្សាភាសាអង់គ្លេសនៅលើអ៊ីនធឺណិត
យើងដឹងហើយថាភាសាអង់គ្លេសគឺជាភាសាមួយដែលមនុស្សទូទាំងពិភពលោកនិយមយកមកប្រើប្រាស់ដើម្បីងាយស្រួលទំនាក់ទំនងគ្នាទៅវិញទៅមក។ www.clubenglish.com ជាគេហទំព័រដ៏គួរឱ្យទុកចិត្តមួយដែលផ្ដល់ឱ្យលោកអ្នកនូវវគ្គសិក្សាល្អៗក្នុងការរៀនហាត់ភាសាអង់គ្លេសទាំងស្ដាប់និងនិយាយ។ក្នុងគេហទំព័រនេះលោកអ្នកអាចធ្វើការជ្រើសរើសយកកម្មវិធីសិក្សាភាសាអង់គ្លេសបានទៅតាមកម្រិតមានទាំងការស្ដាប់ការសន្ទនានិងការធ្វើប្រឡងសាកល្បងក្រោយពីលោកអ្នកបានសិក្សានៅលើចំណុចនីមួយៗនៅលើគេហទំព័រនេះតែម្ដង៕
0 comments