រៀន PHP


តើអ្វីជា PHP?

  • PHP មកពីពាក្យថា Personal Home Page ប៉ុន្តែបច្ចប្បន្នប្ដូរមកជា PHP Hypertext Processor
  • PHP គឺជាភាសាសម្រាប់បង្កើត Dynamic Website
  • PHP ចាប់ផ្ដើមបង្កើតនៅឆ្នាំ ១៩៩៥ ដោយលោក Rasmus Lerdorf  ដោយប្រើភាសា Perl ហើយវាត្រូវការ web server ដើម្បីដំណើរការ (run) ។
  • PHP ឥឡូវនេះវាចេញរហូតដល់ជំនាន់ ៥.៣.៦ (គិតត្រឹមថ្ងៃទី១០-០៣-២០១១) ។

ហេតុអ្វីយើងត្រូវប្រើ PHP?

បានជាយើងត្រូវប្រើ PHP ព្រោះវាមានលក្ខណៈសណ្ឋាន (feature) សំខាន់ៗដូចជាៈ
  1. ចំពោះល្បឿននៃការដំណើរការគេហទំព័រគឺលឿន ហើយជាប់ធន់បានយូរ (performance)
  2. អាចផ្លាស់ប្ដូរបាន និងងាយស្រួលក្នុងការកែប្រែ (portability)
  3. មានភាពងាយស្រួលក្នុងការប្រើប្រាស់ (ease of use)
  4. កូដមានលក្ខណៈបើកចំហរ កែបានគ្រប់ពេល និងឥតគិតថ្លៃ  (open source)
  5. ទទួលស្គាល់ជាលក្ខណៈសហគមន៍ ព្រោះអ្នកអភិវឌ្ឍន៍របស់ PHP មាននៅគ្រប់ទូរទាំងពិភពលោក (community support)
  6. ទទួលស្គាល់ជាមួយកម្មវិធីបង្កើតដាតាបែសផ្សេងៗទៀតបានដុចជា mysql ជាដើម (application support)

ដំណើរការរបស់ PHP

PHP architecture

រូបមន្ដរបស់ PHP

<?php
    statements;
?>

PHP Simple source code

<?php
    echo "សួស្ដី អ្នកទាំងអស់គ្នា!";
?>
សូមមើលលទ្ធផល
សួស្ដី អ្នកទាំងអស់គ្នា!

របៀបតំឡើង PHP

  1. ត្រូវមាន web server នៅក្នុង computer ជាមុនសិន។ ប្រសិនបើ web server មាន PHP និង MySql មកជាមួយស្រាប់ បងប្អូនមិនចាំបាច់តំឡើងអ្វីទៀតទេ។ តែប្រសិនបើមិនមាន ត្រូវទាញយកនូវតំណរភ្ជាប់ខាងក្រោម
  2. ទាញយក PHP ចុចទីនេះ!
  3. ទាញយក MySql ចុចទីនេះ!
  4. បន្ទាប់សូមធ្វើការតំឡើង
ដើម្បីងាយស្រយលក្នុងការប្រើប្រាស់ភាសា PHP និង MySql khmershare24 សូមណែនាំបងប្អូនឱ្យតំឡើងកម្មវិធី WampServer តែម្ដងទៅ ព្រោះវាដំណើរការជាមួយភាសាទាំងពីរនេះស្រាប់ ហើយងាយស្រួលក្នុងការប្រើប្រាស់ទៀតផង។
ចុចទីនេះ! ដើម្បីទាញយក WampServer
[youtube]http://youtu.be/EVGb6aiF1OA[/youtube]
បន្ទាប់ពីតំឡើង wampserver រួចរាល់ហើយ សូមបើកកម្មវិធីដើម្បីតំណើរការ។ សូមបញ្ជាក់ថា រាល់កូដរបស់ php យើងរក្សាទុកក្នុង folder wamp គឺ C:\wamp\www

តោះ! ចាប់ផ្ដើមសរសេរកូដ PHP ឱ្យដំណើរ

សូមសរសេរកូដខាងក្រោមនៅក្នុងកម្មវិធី Notepad
<?php
    echo "សួស្ដី អ្នកទាំងអស់គ្នា!";
?>

រួចរក្សាទុកក្នុងទីតាំង C:\wamp\www ដោយដាក់ឈ្មោះថា test.php => បន្ទាប់បើក browser ណាមួយ ដោយនៅត្រង់ addressbar វាយថាៈ http://localhost/test.php ពេលនោះយើងនឹងឃើញលទ្ធផលដូចខាងក្រោមៈ
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© 2013 ខ្មែរចែករំលែក២៤
Designed by neang amnatt Cooperated with Khmershare24

Back to top