ស្តាប់​លោក ខេមរៈ សិរីមន្ត ច្រៀង​បទ​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្រោយ​ជួប​គ្រោះ​ខ្លួន​ឯង(វីដេអូ)


លោក ខេមរៈ សិរីមន្ត បាន ​ច្រៀង​​ចម្រៀងស្តី​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បទ ដែល​ទើប​នឹង​ឃើញ​គេ​បង្ហោះ​លើ​ Facebook ថ្មី​ៗ​នេះ។ យ៉ាង​ណា ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា មាន​ចំណង​ជើង​ថា ម៉េច​ទេ ប៉ុន្តែ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ គឺ​និយាយ​សារសព្ទ​ក្នុង​ន័យ​អប់រំ​គ្រោះ​ថ្នាក់​ចរចរណ៍ដែល​កំពុង​តែ​ក្លាយ​ ជា​ឃាតករ​លាក់​មុខ​ ចាំ​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ រាល់​ៗថ្ងៃ។
លោក ឡាយ សុក​ចំរើន ប្រាប់​តាម​ទូរស័ព្ទ​អម្បាញ់​មិញ​នេះ​ថា បទ​ចម្រៀង​នេះ ជា​បទ​យូរ​ហើយ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក មិន​បាន​អធិប្បាយ​បន្ត​ទេ ដោយ​លោក​បាន​ប្រាប់​ថា ជាប់​រវល់​ ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ។

បើ​ទោះ​​នេះ​ជា​បទ​ចាស់ ប៉ុន្តែ​បើ​ធៀប​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា ទស្សនិកជន​ នៅ​តែ​យល់​ថា នេះ​ជា​បទ​ចម្រៀង​ថ្មី​មួយ​ដដែល។ ម្យ៉ាង​វា​កាន់​តែ​ថ្មី ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធំ​ៗ​បាន​កើត​ឡើង​នា​ដើម​ឆ្នាំ ២០១៣ នេះ ក្នុង​នោះ​មាន​ដូច​ជា ករណី នារី​និស្សិត​ពេទ្យ បើក​ឡាន​បុក​ក្មេង​ៗ​ បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​ជា​ច្រើន​​នាក់។ ករណី ក្រឡាប់​ឡាន​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ ដែល​បាន​សម្លាប់​យុវជន យុវនារី ជា​ច្រើន​នាក់ កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន។
ជា​ពិសេស​នោះ គឺ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ របស់​ក្រុម​ការងារ​​លោក ខេមរៈ សិរីមន្ត តែ​ម្តង​​​កាល​ពី​ថ្ងៃ​ទី ០៧ មីនា ថ្មី​ៗ​នេះ​តែ​ម្តង ដោយ​បានបណ្តាល​ឲ្យ​មាន​មនុស្ស​ ៨នាក់ ស្លាប់ និង​របួស៕


Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© 2013 ខ្មែរចែករំលែក២៤
Designed by neang amnatt Cooperated with Khmershare24

Back to top