នៅក្នុងព្រឹត្តិការណ៍ Google I/O ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Google តែងតែផ្សព្វផ្សាយនិងបង្ហាញពីអ្វីដែលថ្មីៗទាក់ទងទៅនឹងផលិតផលរបស់ខ្លួនដែលកំពុងអភិវឌ្ឍ។ នៅក្នុងឆ្នាំនេះផងដែរ ផែនទីGoogle ត្រូវបានដាក់ប្រកាសជាផ្លូវការអំពីការរចនាទ្រង់ទ្រាយថ្មី និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដែលពិតជាប្លែកនិងមានភាពប្រសើរជាងមុនទៅទៀត។
ការរចនាទ្រង់ទ្រាយថ្មី
ផ្ដល់នូវភាពទាក់ទាញជាងមុន ព្រមទាំងការបង្ហាញលទ្ធផលកាន់តែល្អជាងមុន ហើយការស្វែងរកក៏កាន់តែងាយស្រួលជាងមុនថែមទៀត ម្យ៉ាងវិញទៀតនោះ ផែនទីមានទំហំពេញអេក្រង់កុំព្យូទ័រ។
កាតព័ត៌មាន (Info Card)
នៅពេលដែលអ្នកចុចលើចំណុចទីកន្លែងណាមួយ នោះកាតព័ត៌មានដែលបង្ហាញលម្អិតអំពីទីកន្លែងនោះនឹងលេចឡើងនៅពីក្រោមប្រអប់ស្វែងរក។
លក្ខណៈថ្មីៗដទៃទៀត
នៅពេលដែលអ្នកចុចទីតាំងណាមួយនៅលើផែនទី នោះកាតព័ត៌មាននឹងបង្ហាញនៅខាងក្រោមប្រអប់ស្វែងរក ដែលក្នុងនោះមានបង្ហាញឈ្មោះទីតាំងកន្លែងនោះ, ភ្ជាប់ទិសដៅ ឬក៏ចូលទៅកាន់ Street View ។
Earth View ជាលក្ខណៈពិសេសថ្មីមួយបន្ថែមទៀត ដែលត្រូវបានអភិវឌ្ឍកាន់តែប្រសើរនៅក្នុងផែនទី Google ។ Earth View គឺជាការបង្ហាញដោយប្រើប្រាស់បច្ចេកវិទ្យា 3D ដូច្នេះរូបភាពទាំងឡាយក្នុងនោះនឹងត្រូវបានបង្ហាញលម្អិតល្អ។
តើអ្នកចង់ប្រើផែនទី Google ថ្មីនេះដែរឬទេ?
សូមចូលទៅកាន់ http://maps.google.com/help/maps/helloworld/desktop/preview/ដើម្បីដាក់សំណើទៅកាន់ Google ។
0 comments