- ទាញយកទីនេះ៖ ទាញយកទីនេះ (ទំហំ 3.12 MB)
វិធីប្រើកម្មវិធី Free Video Cutter ៚
មុនពេលដែលចង់ធ្វើការកាត់ (Cute) ឬបំប្លែងវីដេអូ លោកអ្នកអាចកំណត់ភាពជាក់លាក់របស់វីដេអូឲ្យកាន់តែមានភាពច្បាស់ជាង មុនបាន (Precision) ដោយគ្រាន់តែលោកអ្នកចុចលើប៊ូតុង Option នោះវានឹងបង្ហាញនូវផ្ទាំងមួយសម្រាប់ឲ្យកំណត់ រួចហើយចុច OK សូមមើលរូបខាងក្រោម ៖បន្ទាប់មកលោកអ្នកអាចបំប្លែងវីដេអូទៅជា MPEG4, MP3, DivX, WMV, FLV បាន ដោយគ្រាន់តែ Select ទៅលើ Option ណាមួយដែលចង់បាន
រួចហើយលោកអ្នកអាចធ្វើការជ្រើសរើសវីដេអូដែលចង់ធ្វើការកាត់ ឬបំប្លែងបាន ដោយគ្រាន់តែចុចលើប៊ូតុង Open Video បន្ទាប់មកស្វែងរកទីតាំងដែលលោកអ្នករក្សាទុកវីដេអូ
បន្ទាប់មកលោកអ្នកអាចកាត់វីដេអូបាន គ្រាន់តែប្រើ Mouse ទាញ ដើម្បីកំណត់ពីការចាប់ផ្ដើម (Start Position) និង បញ្ចប់ (End Position) ហើយនៅពេលដែលលោកអ្នកទាញនោះ កម្មវិធីនេះវាធ្វើការ view វីដេអូ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការកំណត់
+ ការរក្សាទុក ៚
បន្ទាប់ពីលោកអ្នកធ្វើការកំណត់រួចរាល់ហើយ លោកអ្នកអាចរក្សា (Save) ទុក File ដែលបានកំណត់នោះបាន ដោយគ្រាន់តែចុចលើប៊ូតុង Save Video រួចហើយវាទាមទារឲ្យរកទីតាំងមួយសម្រាប់ដាក់ File វីដេអូនោះ
0 comments