ពុម្ពអក្សរ​យូនីកូដ​ខ្មែរចេញ​ថ្មីឆ្នាំ 2013 : Kh Katumruy, Kluk និង Kh SN Kampongsom


   នៅ​ក្នុង​ឆ្នាំ 2013 នេះ​ពិត​ជា​ពិសេស​មែន ព្រោះ​មាន​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មីៗ​បាន​បង្ហាញ​ខ្លួន​ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ច្រើន។ ខែ​​មុន (2013) ឃើញ​មាន​ពុម្ព​អក្សរ​ចំនួន​ 3 គឺ Kh Boeung, Kh Chrung Thom និង Kh Kompong Thom - bunly (Beta) ដែល​ជា​ពុម្ព​អក្សរ​របស់​លោក  និង​លោក ប៊ុនលី មើល​បន្ថែម ។
   ហើយ​នា​ពេល​ថ្មីៗ​នេះ ​​ខ្មែរ​យើង​ទទួល​បាន​ពុម្ពអក្សរ​ចំនួន 3 ​បន្ថែម​ទៀត ​ដែល​ជា​របស់​លោក ទេព សុវិចិត្រ​ចំនួន 2 គឺ កន្ទុំរុយ និង ត្លុក (និង​បាន​ជួសជុល​ពុម្ព​អក្សរ បឹង) មួយ​ទៀត​គឺ​របស់​លោក អ៊ុំ ច័ន្ទសានិត ដែល​គាត់​ក៏​ចូលចិត្ត​ខាង​រចនា​ពុម្ព​អក្សរ​ដែរ។

៙ ពុម្ព​អក្សរ កន្ទុំរុយ និង ត្លុក ​របស់​លោក ទេព សុវិចិត្រ (TI4UG.net) ៖

ទេព សុវិចិត្រ ៖ ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​កាន់​តែ​ សំបូរ​បែប និង​ដើម្បី​បម្រើ​ទៅ​តាម​តម្រូវការ​មួយ​ចំនួន​ដូច​ជា​ការ​រចនា​រូបភាព សៀវភៅ … ខ្ញុំ​បាន​ឆ្លៀត​ពេល​មួយ​ចំនួន​ដើម្បី​ធ្វើ​ពុម្ព​អក្សរ​តាម​តែ​លទ្ធភាព​អាច ​ធ្វើ​ទៅ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​បាន​កែ​សម្រួល​និង​ធ្វើ​រួច​នូវ​ពុម្ព​អក្សរ​ចំនួន​បី​មាន​ ដូច​ជា ៖  
ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ កន្ទុំរុយ ជំនាន់ 1.1
ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ជំនាន់ 1.1
ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ជំនាន់ 1.2 (កំណែ​ថ្មី)

៙ ពុម្ព​អក្សរ Kh SN Kampongsom របស់​លោក អ៊ុំ ច័ន្ទ​សានិត ៖

អ៊ុំ​ ច័ន្ទសានិត គាត់​គឺ​​ជា​​អ្នក​សរសេរ​ប្លក​ខ្មែរ​មួយ​រូប​ដែរ នៅ​​​ប្លក​របស់​គាត់ khmerliteratureforyou ​ពោរពេញ​ដោយ​ទៅ​ដោយ​អត្ថបទ អក្សរសាស្ត្រ​ខ្មែរ កំណាព្យ វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យា សំនួរ​ចម្លើយ ​សម្រាប់​សិស្សានុសិស្ស​ រីករាយ​នឹង​ការ​ស្រាវជ្រាវ ស្វែងរក​ចំណេះដឹង​បន្ថែម។ គាត់​ធ្លាប់​បាន​បង្កើត​ពុម្ព​អក្សរ​រចនាបថ​ដៃ​ខ្វៀក​ ឈ្មោះ​ថា Khmer SN Kampot ​កាល​ពី​ឆ្នាំ 2011។ ឥឡូវ​នេះ​គាត់​បាន​ឆ្នៃ​ធ្វើ​ពុម្ព​មួយ​ទៀត​ឈ្មោះ​ថា Kh SN Kampongsom ដាក់​ឲ្យ​ប្រើ​ដោយ​សេរី​ ៖
ពុម្ព​អក្សរ Kh SN Kampongsom

ចំណាំ ៖ ពុម្ព​អក្សរ​ខាង​លើ​ទាំង​ប៉ុន្មាន បើ​បងប្អូន​យក​ទៅ​ប្រើ​ហើយ​មាន​បញ្ហា សូម​រាយការណ៍​ទៅ​កាន់​ម្ចាស់​ពុម្ព​អក្សរ ដើម្បី​ឲ្យ​គាត់​បាន​ដឹង និង​កែតម្រូវ​ឲ្យ​​ប្រសើរ​ឡើងវិញ។

៙ ទាញ​យក​ពុម្ព​អក្សរ ៖

ទាញ​យក​ពុម្ព​អក្សរ កន្ទុំរុយ ត្លុក និង បឹង
ទាញ​យក​ពុម្ព​អក្សរ Kh SN Kampongsom
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© 2013 ខ្មែរចែករំលែក២៤
Designed by neang amnatt Cooperated with Khmershare24

Back to top