អ្នក
ប្រើប្រាស់កុំព្យូទ័រមួយចំនួន
ជាទូទៅតែងរៀបចំឯកសាររបស់ខ្លួននៅក្នុង HardDisk ឬប្រភេទ Removable
ផ្សេងៗ ព្រោះទំហំផ្ទុកទិន្នន័យនៅលើនោះតែងមានកំណត់។
ទន្ទឹមនឹងការលុបនោះ ក៏មានពេលខ្លះច្រលំដៃ ឬបណ្ដាលមកពី Storage
Device ទាំងនោះ ត្រូវបានរាតត្បាតដោយមេរោគ
ទើបធ្វើឱ្យគេបង្ខំចិត្តរហូតត្រូវ Format ក៏ថាបាន។
ចុះប្រសិនចង់រកមកវិញត្រូវធ្វើយ៉ាងម៉េចទៅ?
កម្មវិធីឯកទេសខាងសង្គ្រោះឯកសារឈ្មោះថា Pandora Recovery
មកបង្ហាញជួនពីរបៀបប្រើដល់ប្រិយមិត្តបានដឹង។ Pandora Recovery
មានសមត្ថភាពអាចសង្គ្រោះឯកសារដែលអ្នកបានលុបចេញពី Storage Device
ដែលមាន File System ជា NTFS និង Fat ពោលគឺស្កេនបានទាំង Internal
HardDisk ព្រមទាំង Removable Device (USB, External HardDisk)
ផ្សេងទៀតបាន។ ចង់ដឹងសមត្ថភាព Pandora មានប្រសិទ្ធិភាពកម្រិតណា
សូមតាមដាននិងអនុវត្តទាំងអស់គ្នាតាមជំហានខាងក្រោម៖
1) ដំបូងត្រូវមានកម្មវិធី Pandora Recovery នៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកជាមុនសិន តែបើពុំទាន់មានសូមចុចត្រង់នេះ ដើម្បីទាញយកដែលមានទំហំ 3.11MB Version 2.21។
2) ដំឡើង Pandora Recovery ដោយ double click លើ file ដែលបាន download រួចនេះ។ បន្ទាប់មកលើប៊ូតុង Next → I Agree → Next → រួចហើយចុចលើប៊ូតុង Finish ជាការស្រេច។
2) ដំឡើង Pandora Recovery ដោយ double click លើ file ដែលបាន download រួចនេះ។ បន្ទាប់មកលើប៊ូតុង Next → I Agree → Next → រួចហើយចុចលើប៊ូតុង Finish ជាការស្រេច។

3) ក្រោយពីដំឡើងរួចរាល់ បើកចូលទៅ Pandora Recovery រួចហើយចូលទៅ Surface Scan ដូចរូបខាងក្រោម៖

នៅប្រអប់ខាងលើ អ្នកនឹងបានឃើញប្រភេទឯកសារដែលអ្នកចង់សង្គ្រោះមានដូចជា៖
All Supported Type៖ ធីកយកត្រង់នេះ មានន័យថាសង្គ្រោះគ្រប់ប្រភេទឯកសារទាំងអស់
Archived Files៖ ជាប្រភេទឯកសារ *.zip
Images & Photo៖ ស្គាល់បានឯកសារដូចជា (*.BMP, *.DNG, *.GIF, *.JPG, *.PNG, *.PSD, *.TIF)
Microsoft Office Documents៖ សង្គ្រោះបានដូចជា (*.DOC, *.DOCX, *.OST, *.PPT, *.PTTX, *.PST, *.XLS, *.XLSX)
Music & Sounds៖ ជាប្រភេទ *.MP3
Other៖ មានប្រភេទ *.MOV និង *.PDF

4)
ឥឡូវនេះសាកល្បងសង្គ្រោះឯកសារ Music & Sound
ដោយធីកតែលើចំណុចនេះមួយប៉ុណ្ណោះ។
បន្ទាប់មកសូមកំណត់ទីតាំងដែលចង់ recovery នៅត្រង់ចំណុច “Scan this
disc drive” ថាតើសង្គ្រោះចេញពី Drive C ឬ Drive D ឬក្រៅពីនេះ។
រួចហើយចុចលើប៊ូតុង Start Disk Surface Scan។
រង់ចាំមើលដំណើរការស្កេន
នោះអ្នកនឹងឃើញឯកសារចាស់ដែលបានលុបចោលពីពេលមុន។
ក្រៅពី Pandora Recovery
ក៏នៅមានកម្មវិធីល្អៗជាច្រើនទៀតដែលមានសមត្ថភាពដូចគ្នានេះដែរ
ដូចជា៖ Recuva, Power Recovery, NTFS Recovery ជាដើម។
0 comments