R-STUDIO ជាកម្មវិធីរបស់ក្រុមហ៊ុន R-tools Technology Inc ដែលជួយអ្នកសង្គ្រោះឯកសារដែលបានលុនចេញពីកុំព្យូទ័រ, វាមានប្រយោជន៍ក្នុងការរាវរកឯកសារ ដែលបាត់ដោយសារ system មានបញ្ហា ឬក៏បាត់ដោយសារមេរោគបំផ្លាញជាដើម។ មុខងាររបស់ R-STUDIO មិនត្រឹមតែអាចជាមួយ memory card នោះទេ គឺគ្រប់អង្គផ្ទុកឯកសារទាំងអស់។
៙ របៀប Recovery ឯកសារលើ Memory card ដោយប្រើ R-STUDIO ៚
- ដើម្បីចាប់ផ្ដើម recovery បាន ទាល់តែយើងមានកម្មវិធីសិន សូមចុចទីនេះ ដើម្បីទាញយកកម្មវិធី R-STUDIO។បញ្ជាក់ : កម្មវិធី R-STUDIO ដែលខ្ញុំដាក់ឲ្យទាញយកក្នុងពេលនេះគ្រាន់តែជា demo (សាកល្បង) ទេ សូមស្វែងរកអា Full នៅតាមគេហទំព័រផ្សេងៗដែលអ្នកស្គាល់ចុះ ប្លកអាក្បាលធំមិនគាំទ្រឲ្យប្រើរបស់ ដោយគ្មានផ្ដល់កំរៃដល់អ្នកបង្កើតឡើយ។ ចូលទៅ www.filestube.com ដើម្បីស្វែងរក។
- បន្ទាប់ពីដំឡើងរួចរាល់អស់ហើយ សូមបើកកម្មវិធីឡើង នោះលោកអ្នកនឹងឃើញផ្ទាំងកម្មវិធីមានសុទ្ធតែអក្សរ :D។
- ដោត memory card ដែលអ្នកចង់សង្គ្រោះ, មើលទៅផ្ទាំងខាងឆ្វេងម៉ៅស្ដាំលើឈ្មោះ "អង្គផ្ទុក" នោះដោយជ្រើសយក Scan... ដើម្បីប្រតិបត្តិការស្វែងរកអ្វីដែលត្រូវសង្គ្រោះខ្លះ។
- ដែលការ Scan នេះដែរគឺត្រូវការពេលវេលាទៅតាមទំហំ"អង្គផ្ទុក"នោះ, បន្ទាប់ពី Scan ចប់ នោះសូមម៉ៅស្ដាំលើពាក្យ ពណ៌បៃតង ឬ ទឹកក្រូច ជ្រើសយក Recover All Files... ។ តែបើលោកអ្នកទទួលបានអក្សរពណ៌ក្រហមវិញនោះ បញ្ជាក់ថាអង្គផ្ទុកមួយនោះមិនអាចសង្គ្រោះបានទេ។
- បើសង្គ្រោះបាន ដល់ជំហាននេះគ្រាន់តែរកកន្លែងទុក ឯកសារដែលត្រូវសង្គ្រោះឲ្យខុសពី memory card វិញជាការស្រេច (ឧទាហរណ៍ : ដាក់ក្នុងកុំព្យូទ័រ C:\) ។
- ត្រូវរង់ចាំ restore ឯកសារបានចប់សព្វគ្រប់ នោះអ្នកនឹងឃើញឯកសារដែលបានបាត់មកវិញ។
ចំណាំ : មិនប្រាកដថាឯកសារដែលមកវិញគ្រប់ចំនួន ឬនៅរក្សាបានគុណភាពដដែលនោះទេ។ អ្វីៗមិនទៀត "ជួនបាន ជួនមិនបាន" , បើមិនបានមានតែរកកម្មវិធីផ្សេងទៀតក្រែងលោអាច។
0 comments