Audio Director


កាត់​ត​បទ​ចម្រៀង​របស់​អ្នក​ជាមួយ​កម្មវិធី Audio Director

កម្មវិធី​ Audio Director គឺ​ជា​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​អ្នក​ គ្រប់គ្រង​ទៅ​លើ​បទ​ចម្រៀង​បាន​យ៉ាង​ប្រសើរ កម្មវិធី​នេះ​មាន​ Tool ជា​ច្រើន​សម្រាប់​អាច​ឱ្យ​អ្នក​អាច​កាត់​បទ​ចម្រៀង​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។ តើ​កម្មវិធី​នេះ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទៀត?
ជា​ការ​ពិត​ណាស់​កម្មវិធី Audio Director មិន​ត្រឹម​តែ​អាច​ឱ្យ​អ្នក​កាត់​ត​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ឱ្យ​អ្នក​បង្កើត​ Project សម្រាប់​គ្រប់គ្រង​ទៅ​លើ​ប្រភេទ Audio និង Video ថែម​ទៀត​ផង។
1-audio-director
លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី Audio Director
-ទំហំ 231 MB
-ដំណើរ​ការ​ជាមួយ Windows XP/ Vista / 7 / 8


របៀប​ដំឡើង
-ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​នេះ​ ជា​មុន​សិន​ រួច​បន្ទាប់​មក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​តាម​ធម្មតា ។
១. អ្នក​ត្រូវ​ជ្រើសរើស​យក​ភាសា​សម្រាប់​ដំឡើង។
2-audio-director
២. បន្ទាប់​មក​ វា​នឹង​ចាប់​ផ្ដើម​ដំឡើង​កម្មវិធី​នេះ​នៅ​លើ​ម៉ាស៊ីន​របស់​អ្នក។
3-audio-director
៣. អ្នក​ត្រូវ​​ចុច​ Next ដើម្បី​បន្ត​ដំឡើង​ បន្ទាប់​មក​ត្រូវ​រង់ចាំ​រហូត​ដល់​កម្មវិធី​នេះ​ ដំឡើង​ចប់។
4-audio-director
របៀប​ប្រើប្រាស់​
១. ដំបូង​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់​កម្មវិធី Audio Director ដែល​មាន​នៅ​លើ​ផ្ទៃ Desktop របស់​អ្នក​ នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម៖
5-audio-director
២. អ្នក​ត្រូវ​ចុច​លើ File => Import Media រួច​ចុច​ជ្រើសរើស​យក​បទ​ចម្រៀង​ឬ Media ណា​មួយ​ដើម្បី​បង្កើត​គម្រោង​ថ្មី​ ឬ​សម្រាប់​កាត់​បទ​ចម្រៀង​ដែល​អ្នក​ពេញ​ចិត្ត។
6-audio-director
៣. ក្រោយ​មក​អ្នក​នឹង​ឃើញ​មាន ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម៖
7-audio-director
៤. រលក​សំឡេង Wave ដែល​មាន​នៅ​ខាង​លើ គឺ​ជា​រលក​សំឡេង​​ខាង​ស្ដាំ​នៃ​ឧបករណ៍​បំពង​សំឡេង ឯ​រលក​សំឡេង Wave ខាងក្រោម​គឺ​ជា​រលក​សំឡេង​ខាង​ឆ្វេង​នៃ​ឧបករណ៍​បំពង​សំឡេង។ ដូច​នេះ​អ្នក​អាច​ធ្វើ​ការ​កំណត់​រលក​សំឡេង​នេះ​យ៉ាង​ងាយ​ ដើម្បី​ស្ដាប់​អ្វី​ដែល​អ្នក​បាន​កំណត់​សូម​ចុច​ច Space ។
8-audio-director
៥. ខ្សែ Line ខាង​ក្រោម​គឺ​ជា​ការ​កំណត់​សំឡេង​សម្រាប់​ Wave ខាង​លើ​ ។ អ្នក​អាច​បង្កើត​ចំណុច​ បាន​ច្រើន​ដោយ​ចុច​ឱ្យ​ចំ​លើ​ខ្សែ​ Line នោះ​រួច​ធ្វើ​ការ​កំណត់​វា​ទៅ​ជា​ការ​ស្រេច។
9-audio-director
៦. សម្រាប់​ឯ​ការ​កំណត់​ទៅ​លើ​បទ​ចម្រៀង​សូម​មើល​នៅ​ក្នុង​ Edit ឬ មើល​នៅ​លើ​ Toolbar ខាង​លើ​ដែល​មាន​រូប icon សូម​ចុច​លើ​ Tool ណា​មួយ​ដែល​អ្នក​ចង់​កំណត់​វា​សម្រាប់​ចម្រៀង​របស់​អ្នក។
11-audio-director
៧. នៅ​ក្នុង Adjustment អ្នក​ក៏​អាច​កំណត់​ទៅ​លើ​បទ​ភ្លេង​របស់​អ្នក​ផង​ដែរ​ ដោយ​ជ្រើស​រើស​យក​ Tool ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​រួច​ធ្វើ​ការ​កំណត់​លើ​វា ។ នៅ​ពេល​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចុច​លើ Apply ដើម្បី​រក្សា​ទុក​ជា​ការ​ស្រេច។
11-audio-director
៨. នៅទីបញ្ចប់​លោក​អ្នក​ប្រាកដ​ជា​អាច​គ្រប់គ្រង​ទៅ​លើ​បទ​ចម្រៀង​ដែល​អ្នក​ពេញ​ចិត្ត​បាន​យ៉ាង​ស្រួល​ជា​មួយ​កម្មវិធី Audio Director នេះ​។ ដើម្បី​រក្សា​ទុក​បទ​ចម្រៀង​ដែល​អ្នក​បាន​កាត់​រួច​សូម​ចុច​ទៅ​លើ​ File => Produce => Produce Audio ជា​ការ​ស្រេច៕
12-audio-director
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© 2013 ខ្មែរចែករំលែក២៤
Designed by neang amnatt Cooperated with Khmershare24

Back to top