រចនា​ Style ​រូបភាព​បែប​ថ្មី​ជាមួយ​កម្មវិធី Toolwiz Pretty Photo


រចនា​ Style ​រូបភាព​បែប​ថ្មី​ជាមួយ​កម្មវិធី Toolwiz Pretty Photo

បច្ចុប្បន្ន​នេះ​ជា​សម័យ​ទំនើប​ពេញ​និយម​ យុវជន​ចូល​ចិត្ត​ Style ប្លែកៗ​និង​ការ​រចនា​ដ៏​សម្បូរ​បែប។ ជាមួយ​កម្មវិធី​ Toolwiz Pretty Photo នឹង​អាច​កែ​ច្នៃ​រូបភាព​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​ Tool ប្លែកៗ ដែល​អាច​ឱ្យ​លោក​អ្នក​អាច​ Design រូបភាព​បាន​យ៉ាង​ស្រស់​ស្អាត​បំផុត។
លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី​ Toolwiz Pretty Photo
-ទំហំ 3MB
-អាច​ប្រើ​បាន​រហូត
-ដំណើរ​ការ​ជាមួយ Windows XP/ Vista / 7/ 8
-ទីតាំង​ទាញ​យក www.toolwiz.com/toolwiz-pretty-photo/
ការ​ប្រើ​ប្រាស់
១. ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​ Toolwiz Pretty Photo តាម​រយៈ​លីង​ខាង​លើ រួច​បន្ទាប់​មក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក។
២. ក្រោយ​មក​អ្នក​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី​នេះ​ ហើយ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ចេញ​មក។
៣. ហើយ​អ្នក​ត្រូវ​ចុច​លើ File រួច​ចុច​លើ New Image ដើម្បី​បង្កើត​ផ្ទាំង​រូបភាព​ថ្មី​មួយ។
៤. ពេល​នោះ​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​ថ្មី​មួយ​ចេញ​មក ដើម្បី​ដាក់​រូបភាព​ចូល​អ្នក​ចូល​ចុច​លើ Fill with picture រួច​ចុច​លើ Change ហើយ​ជ្រើស​រើស​យក​រូបភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​រួច​ចុច​ OK ។
៥. អ្នក​ក៏​អាច​កំណត់​លើ​ប្រវែង​ទទឹង​និង​ប្រវែង​កម្ពស់​បាន​ផង​ដែរ ដោយ​កំណត់​លើ Width និង Height ។
៦. ពេល​នេះ​យើង​បាន​ដាក់​រូបភាព​ចូល​ទៅ​កាន់​ផ្ទាំង​ការ​ងារ​របស់​យើង​បាន​ហើយ​។ ហើយ​លោក​អ្នក​ក៏​អាច​ផ្លាស់​ប្ដូរ​ផ្ទាំង​រូប​នេះ​តាម​តម្រូវ​ការ​របស់​អ្នក​ផង​ដែរ​ ដោយ​ផ្លាស់​ប្ដូរ​តាម​វិធី​ខាង​លើ។
៧. ហើយ​ពេល​នេះ​លោក​អ្នក​ក៏​អាច​បន្ថែម​ Objects ផ្សេងៗ​ទៅ​លើ​រូបភាព​នេះ​ដោយ​ចុច​លើ Add Objects រួច​ជ្រើស​រើស​យក​ការងារ​ណា​មួយ​ដែល​អ្នក​ចង់​បន្ថែម​ទៅ​លើ​រូបភាព​របស់​អ្នក។
៨. ពេល​នេះ​អ្នក​ក៏​អាច​បន្ថែម​អត្ថបទ​ ( Text) ទៅ​លើ​រូបភាព​នោះ​បាន​ផង​ដែរ ដោយ​ចុច​លើ​អាយ​ខុន​អក្សរ T ដែល​មាន​នៅ​លើ Tab menu ។ អ្នក​អាច​កំណត់​ Font អក្សរ​ ប្រភេទ​ពណ៌​ រួច​ចុច​ OK ។
ពេល​នោះ​អ្នក​នឹង​ឃើញ​មាន​អក្សរ​លើ​ផ្ទាំង​រូបភាព​ដូច​ខាង​ក្រោម៖
៩. ម្យ៉ាងវិញទៀត​លោក​អ្នក​ក៏​អាច​កំណត់​លក្ខណៈ​ពិសេស​ទៅ​លើ​រូបភាព​នោះ​បាន​ផង​ដែរ​ដោយ​ចុច​លើ Image Filter រួច​ចុច​លើ Art filters បន្ទាប់​មក​អ្នក​អាច​ចុច​ជ្រើស​រើស​យក​ទម្រង់​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ដើម្បី​ដាក់​លើ​រូបភាព​នោះ។
១០. នៅ​ក្នុង Beautify លោក​អ្នក​អាច​ជ្រើស​រើស​យក​ Effect ដើម្បី​រើស​យក​មក​ដាក់​នៅ​រូបភាព​នេះ​បាន​យ៉ាង​ស្រួល។ ដូច​ជា Eyebrows, Eyeshadow ជា​ដើម។
១១. ពេល​នេះ​ខ្ញុំ​បាន​ចុច​លើ Eyeshadow ។ ហើយ​នៅ​ក្នុង​ផ្ទាំង​នេះ​លោក​អ្នក​អាច​ចុច​រើស​យក​ទម្រង់​ណា​មួយ​ដែល​លោក​អ្នក​ពេញ​ចិត្ត​រួច​ចុច​លើ Add ។
១២. ហើយ​ពេល​នេះ​អ្នក​អាច​កែតម្រូវ Rotate , ផ្លាស់​ប្ដូរ​ទំហំ Size នៃ​ Effect នេះ​ដើម្បី​ឱ្យ​ត្រូវ​ជាមួយ​រូបភាព​បាន​ផង​ដែរ។
១៣. ម្យ៉ាងវិញទៀត​ប្រសិន​បើ​លោក​អ្នក​ចង់​ Crop ឬ កំណត់​រូបភាព​នេះ​ លោក​អ្នក​គ្រាន់​តែ​ចុច​លើ Adjust Picture រួច​ចុច​លើ Resize ហើយ​ពេល​នោះ​អ្នក​នឹង​អាច​កំណត់​លើ​រូបភាព​បាន​យ៉ាង​ងាយ​ស្រួល។
១៤. នៅ​ក្នុង​ផ្ទាំង​ Curves លោក​អ្នក​អាច​កំណត់​ពន្លឺ​ Brightness និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​រូបភាព​ ដូចនេះ​អ្នក​ត្រូវ​ចុច​កែ​ពន្លឺ​រូបភាព​នេះ​ ដើម្បី​ឱ្យ​វា​កាន់​តែ​ច្បាស់​ សូម​ចុច​លើ Adjust Picture រួច​ចុច​លើ Curve Tool ។
១៥. នៅ​ទី​បញ្ចប់​អ្នក​នឹង​អាច​រចនា​រូបភាព​​បាន​យ៉ាង​ច្បាស់​ ជាមួយ​ Style ប្លែកៗ​បាន​យ៉ាង​ប្រសើរ​ជាមួយ​កម្មវិធី​មួយ​នេះ។ ហើយ​លោក​អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Tool ផ្សេងៗ​ក្រៅ​ពី​ការ​បង្ហាញ​ខាង​លើបាន​ផង​ដែរ។
នៅ​ពេល​ដែល​លោក​អ្នក​កំណត់​និង Design រួច​លោក​អ្នក​ត្រូវ​រក្សា​ទុក​រូបភាព​ដោយ​ចុច​លើ File រួច​ចុច​លើ Save Picture ជា​ការ​ស្រេច៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© 2013 ខ្មែរចែករំលែក២៤
Designed by neang amnatt Cooperated with Khmershare24

Back to top