Bing គឺជា Search engine មួយប្រភេទ ដែលមានលក្ខណៈដូចទៅនឹង Google ដែរ។ ហើយរាល់ពេលដែលយើងចូលទៅក្នុង Website Bing, យើងនឹងឃើញ Background របស់វាផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។ ហើយជាមួយនឹង Free App មួយនៅក្នុង Windows Store, យើងនឹងអាចយក Background របស់ Bing នោះ មកធ្វើជា Background នៃផ្ទាំង Lock Screen របស់យើងបាន។
ជាធម្មតា យើងអាចផ្លាស់ប្ដូររូបភាពនៃផ្ទាំង Lock Screen របស់យើងបាន ដោយចូលទៅកែនៅក្នុង Settings។ ប៉ុន្តែក្នុងលេខនេះ CM នឹងលើកយកនូវវិធីមួយដែលអនុញ្ញាតឲ្យអ្នកដាក់ Background ប្រចាំថ្ងៃរបស់ Bing មកធ្វើជា Background នៃផ្ទាំង Lock Screen របស់យើងដោយស្វ័យប្រវត្តិ រាល់ពេលដែលមាន Internet Connection នោះគឺកម្មវិធី Bing my lockscreen។
ដើម្បី Install នូវ App នេះ, យើងត្រូវចូលទៅក្នុង Website ដូចខាងក្រោម៖
http://apps.microsoft.com/windows/en-US/app/bing-my-lockscreen/7e1f890f-8960-43e5-a258-58ba3eeb1163 បន្ទាប់មកចុចលើប៊ូតុង View in Windows Store, ហើយ Install វាដូចធម្មតា។
នៅពេលយើង Install វាហើយ, យើងនឹងឃើញនូវកម្មវិធីនោះ នៅក្នុង Metro Start របស់យើង។ ពេលយើងចូលទៅក្នុងកម្មវិធីនោះ វានឹងបង្ហាញនូវរូបភាពទាំង 8 ដែលថ្មីបំផុតរបស់ Bing, ដែលយើងអាចដាក់វាធ្វើជាផ្ទាំង Lock Screen បាន, តាមចំណង់ចំណូលចិត្ត។ ហើយយើងក៏អាចទាញយករូបភាពទាំងនោះទៅទុកក្នុង Computer យើងបានដែរ
នៅក្នុង Setting, យើងអាចកំណត់ឲ្យវា Update នូវ Background របស់ Bing, ដាក់ជាផ្ទាំង Lock Screen ដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃបាន ដូចរូប៖
នៅពេលដែលយើងចូលទៅក្នុង Setting របស់ Windows 8, យើងនឹងឃើញមាន Option ដើម្បីដាក់រូបភាពរបស់ Bing ផងដែរ។ ទីបញ្ចប់អ្នកប្រាកដជាអាចកំណត់រូបភាពរបស់ Bing មកធ្វើជា Background នៃផ្ទាំង Lock Screen ក្នុង Windows 8 ជាពុំខាន៕
អត្ថបទដើម ៖ ទស្សនាវដ្តីវិទ្យាសាស្ត្រកុំព្យូទ័រ
0 comments