Torrent គឺជាកម្មវិធីសម្រាប់ Download និង Upload ឯកសារបានលឿនពីអ្នកប្រើប្រាស់មួយទៅអ្នកប្រើប្រាស់ផ្សេងទៀត ( Peer-to-peer )តាមអ៊ីនធឺណិត។ដំណើរការរបស់ Torrent គឺសម្រាប់អ្នកចូលរួមប្រើកម្មវិធីបញ្ជូន(Upload )និងទទួលឯកសារ ( Download )ពីកុំព្យូទ័រផ្សេងទៀតដោយប្រើប្រាស់កម្មវិធី Torrent client ដូចជាUtorrent និង Azureus និងកម្មវិធីដើមBitTorrent ជាដើម។ កម្មវិធីទាំងអស់នេះនឹងបើកឯកសារ .Torrent ហើយភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដែលប្រើ Torrent ដើម្បីទាញយកឯកសារពីពួកគេទៅតាមទិន្នន័យដែលផ្ទុកក្នុង ឯកសារ .Torrent ដែលអ្នកបានបើក ។ ដូចនេះអ្នកអាចប្រើកម្មវិធីនេះសម្រាប់ទាញយកឯកសារធំៗ ដូចជាវីដេអូ ចម្រៀង ដោយ Download តាមរយៈ Torrent file ដែលអាចស្វែងរកពីគេហទំព័រដែល IT.Khmer9.Net នឹងបង្ហាញនៅក្នុងអត្ថបទនេះ ។ IT.Khmer9.Net នឹងបង្ហាញចំណុចសំខាន់ខ្លះៗនៅ ក្នុងកម្មវិធី Torrent ដូចខាងក្រោម ៖
តើ Seed គឺជាអ្វីនៅក្នុងកម្មវិធី Torrent ?
Seed គឺជាចំនួនកុំព្យូទ័ររបស់នរណាម្នាក់ ( Peer ) ដែលមានទិន្នន័យ Torrent គ្រប់គ្រាន់សម្រាប់ចម្លង ហើយនៅតែដំណើរការផ្ដល់ទិន្នន័យនៅលើបណ្ដាញ Network របស់ Torrent ។ ដូចនេះចំនួន Seed កាន់តែច្រើនគឺកាន់តែល្អសម្រាប់ទាញយកឯកសារពី Torrent បានច្រើន ។
តើ Peer គឺជាអ្វីនៅក្នុង Torrent ?
Peer គឺជាចំនួនអ្នកប្រើប្រាស់កុំព្យូទ័រផ្សេងទៀតដែលទាញយកឯកសារដោយប្រើប្រាស់កម្មវិធី Torrent ហើយដែលអ្នកភ្ជាប់ទៅកាន់ពួកគេនិងផ្លាស់ប្ដូរបញ្ជូនទិន្នន័យទៅវិញទៅមក ។ ហើយជាធម្មតា Peer មួយមិនមានទិន្នន័យ Torrent ពេញលេញទេ គ្រាន់តែមានផ្នែកខ្លះ ៗ ប៉ុណ្ណោះ ។ តែយ៉ាងណា Peer ក៏អាចបញ្ជូនទិន្នន័យបានខ្លះផងដែរ ។
តើ leech គឺជាអ្វី ?
Leech សំដៅទៅលើអ្នកប្រើប្រាស់កម្មវិធី Torrent ដែលកំពុងទាញយកទិន្នន័យពី Torrent ប៉ុន្តែមិនបានផ្ដល់ការUpload បានច្រើន ឬ អ្នកប្រើប្រាស់ដែលបញ្ឈប់ការចែករំលែកបន្ទាប់ពីការទាញយកទិន្នន័យបានរួចរាល់ ។
Traker គឺជាអ្វី?
Traker គឺជាម៉ាស៊ីនមេដែលឃ្លាំមើលចំនួន Seed និង Leech នៅក្នុងបណ្ដាញ Torrent ។
-កម្មវិធីមួយចំនួនដែលពេញនិយមនៅក្នុងការទាញយកឯកសារជា Torrent ។ ដួចនេះ IT.Khmer9.Net នឹងបង្ហាញដូចខាងក្រោម៖
1- Utorrent
គេអាចហៅកម្មវិធីនេះថា U-torrent ឬ Micro torrent ដែលជាកម្មវិធី Torrent ពេញនិយមបំផុតពេលបច្ចុប្បន្ន ។ កម្មវិធីនេះមានមុខងារពេញលេញដែលយើងត្រូវការសម្រាប់ Download តាម Torrent ហើយវាទាមទារទំហំ Hard diskនិង Memory ត្រឹមតែ 1MB និងមានអនុភាព Download និង ចំនួនSeed បានច្រើនប៉ុន្តែមិនប៉ះពាល់ដល់ល្បឿនម៉ាស៊ីនកុំព្យូទ័រឡើយ ។2-Vuze ឬ azureus
Vuze គឺ ជាកម្មវិធីធំមួយដែលផ្ដល់នូវលក្ខណៈពិសេសជាច្រើនដែលអ្នកមិន ធ្លាប់បានប្រើ ។ កម្មវិធីនេះអាចចាក់ឯកសារមេឌៀ រួមមានវីដេអូ HD និងចាក់ចម្រៀងជាដើម ។ ក្រៅពីនេះអ្នកអាចប្រើ Vuze សម្រាប់ចាក់ឯកសារមេឌៀ នៅក្នុង iPhone, Xbox, ឬ PSP ។កម្មវិធីនេះក៏ពេញនិយមប្រើប្រាស់ផងដែរ ហើយ អ្នកអាចសាកល្បងប្រើប្រាស់ជាមួយនឹងការ Download ផងនិងមើលវីដេអូផង ។
3-Deluge Torrent
នេះគឺជាកម្មវិធីដែលសមស្របសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Linux និង OS X ហើយម្យ៉ាងវិញទៀតកម្មវិធី នេះបានទទួលការពោលសរសេរពីប្រិយមិត្តអ្នកអានរបស់ About.comអំពីលក្ខណៈពិសេស និង ផ្ទាំងកម្មវិធីរៀបចំបានស្អាត ។ កម្មវិធីនេះប្រើប្រាស់ដោយឥតគិតថ្លៃដូចកម្មវិធី Torrent client ផ្សេងទៀតដែរ ។
ទាញយក
4- Bittorrent
BitTorrent កម្មវិធីនេះសម្រាប់អ្នកប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ Windows ហើយប្រើប្រាស់ទំហំ RAM តូច ។ ក្រៅពីនេះវាគឺជាកម្មវិធីប្រភេទ កម្មវិធីដែលមានផ្ទាំងកម្មវិធីមើលទៅស្រឡះភ្នែក និងជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ។
5-ABC (Another Bittorrent Client)
កម្មវិធីនេះមើលទៅមានភាពស្មុគស្មាញបន្តិច ប៉ុន្តែវាមានមុខងារប្រើប្រាស់ច្រើន ។ អ្នកអាចកំណត់ការបង្ហាញStarts/Seed/Tracker និងអាចផ្អាកការ Download និងកំណត់ Queue ពេលណាក៏បាន ។ ម្យ៉ាងវិញទៀតអ្នកអាចកំណត់ម៉ោងទៅលើមុខងារ Upload បានផងដែរ ។
6-Tixati
រីឯ Tixati គឺជាកម្មវិធី Torrent ថ្មីដែលបង្កើតដោយ WinMiX OpenNap program ហើយ
ទើបតែចេញអោយប្រើប៉ុន្មានខែប៉ុណ្ណោះ
ក៏ទទួលបានការគាំទ្រជាច្រើន ដោយសារកម្មវិធី
នេះផ្ដល់ស្នាដៃសំខាន់ៗដែលកម្មវិធី Torrentគួរតែមាន ។ ប្រសិនបើ់អ្នកបានសាកល្បងកម្មវិធី នេះនឹងដឹងថាល្បឿន Download របស់វាមិនចាញ់កម្មវិធី Vuzeនិង uTorrent ឡើយ ។
គេហទំព័រសម្រាប់ស្វែងរកឯកសារ Torrent ដែលពេញនិយម
- http://www.torrentpond.com
- http://fenopy.com/
- http://www.seedpeer.com/
- http://www.zoozle.org/
- http://www.bitenova.org/
- http://www.torrentroot.com
- http://www.kickasstorrents.com/
- http://isohunt.com/
- http://www.torrentfunk.com/
- http://www.ahashare.com/
- http://extratorrent.com
- http://www.thepiratebay.se
0 comments