គន្លឹះ​ធ្វើ​ឲ្យ Android Phone អាច​អាន​ និង​វាយ​ភាសាខ្មែរ


ចម្ងល់​ និង​សំនួរ​នៅ​តែ​បន្ត​មាន​ចំពោះ​បញ្ហា​តំឡើង​ពុម្ព​អក្សរ​លើ​ទូរស័ព្ទ Android ។​ បន្ទាប់​ពី​បាន​អាន​អត្ថបទ​មុន ដែល​និយាយ​អំពី​ការ​តំឡើង​កម្មវិធី​​ភាសាខ្មែរ​ដោយ​ពុំ​ចាំ​បាច់​​ត្រូវការ​តំឡើង​ពុម្ព​អក្សរ​ខ្មែរ​រួម​មក​មិត្ត​អ្នក​អាន​មួយ​ចំនួន​នៅ​តែ​មាន​​មន្ទិល​សង្ស័យ​ថា តើ​ហេតុ​អ្វី​គាត់​មិនអាច​អាន​ភាសាខ្មែរ​លើ Browser ឬ​លើ Facebook? ថ្ងៃនេះ​សំបុកអាយ​ធី នឹង​ដោះស្រាយ​ចម្ងល់​របស់​លោកអ្នក​ ។ រូបខាង​ក្រោមនេះ បង្ហាញ​ពី​ការ​ដែល​មិ​ន​បង្ហាញ​ពុម្ព​អក្សរ​ខ្មែរ​លើ Facebook៖
font_wont_display
ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោកគ្រាន់​តែ​តំឡើង​ File Khmer.apk ដែល​នឹង​ទៅ​ភ្ជាប់​នៅ Display ដោយ​ស្វ័យ​ប្រវត្តិ ។
បញ្ជាក់៖ គន្លឹះ​នេះ ដំណើរការ​តែ​ជាមួយ​ទូរស័ព្ទ Android កំណែប្រែ​ពី 4.1 ឡើងទៅ​តែប៉ុន្នោះ ។ ចំពោះ​កំណែប្រែ​ចាស់ជាងនេះ អាច​នឹង​មិន​ដំណើរ​ការ​ត្រូវ​ព្យាង្គ​តួ​អក្សរ​ឡើយ ។
Android_4.1.2

ដើម្បី​អាន​ភាសាខ្មែរ

ជាដំបូង៖ សូម​ទាញយក​​ និង​តំឡើងកម្មវិធី Khmer.apk

បន្ទាប់​ពី​ចុច​លើ​តំណភ្ជាប់​ខាងលើ ដើម្បី​ទាញយក​ហើយ​មក លោកអ្នក​នឹង​ទទួល​បាន​សារ​ព្រមាន​ពី​ការប្រើប្រាស់​កម្មវិធី​គ្មា​ន​ប្រភេទ (Unknown Source) ប្រសិន​បើ​លោកអ្នក​មិនទាន់​អនុញ្ញាត​ឲ្យ​តំឡើង​ពី​គ្រប់​ប្រភេទ​ទេ ។
install_Blocked
សូម​ចុចលើ Settings ដើម្បី​កំណត់​យក Unknown Sources ទើប​អាច​តំឡើង​កម្មវិធី​នេះបាន ។
ចំណាំ៖ ការ​ប្រើ Unknown Source ចំពោះ​តែ​កម្មវិធី​នេះ តែ​ប៉ុន្នោះ ។ ចំពោះ​កម្មវិធី​ដទៃ​សូម​ប្រុង​ប្រយ័ត្ន​មុន​នឹង​ប្រើប្រាស់ ។
Warning_Unknown_SourcesTick_Unknown_Source

ជំហានទី២៖ តំឡើង​កម្មវិធី​ Khmer.apk

បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​តំឡើង​រួច​មក លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​តំឡើង ។
Install_Khmer_TTF
Khmer_TTF_installed

ជំហាន​ទី៣៖ កំណត់​បង្ហាញ​ពុម្ព​អក្សរ​ Khmer

សូម​ចូល​ទៅ​កំណត់ Display ឲ្យ​បង្ហាញ​ពុម្ព​អក្សរ​ជំនួស​ឲ្យ​ ពុម្ព​អក្សរ​បរទេស​ដែល​មាន​ស្រាប់​ពេល​ទិញ​ទូរស័ព្ទ​ដំបូង ។ ចូលទៅ Settings => Display => Font Style ។
settings_go_display
select_font_style
choose_font_style
ជាចុង​ក្រោយ​ ក្រោយ​ពី​តំឡើង​ និង​អនុវត្តន៍​បាន​គ្រប់​សព្វហើយ សូម​សាកល្បង​បើក Browser ឬ Facebook ហើយ​ពិនិត្យ​ពុម្ព​អក្សរ​​ឡើង​វិញ ។ លោកអ្នក​ប្រហែល​ជា​នឹង​ទទួល​បាន​លទ្ធផល​ដូច​រូបខាងក្រោម៖
display_font_correctly_1
display_font_correctly

ដើម្បី​សរសេរ​ភាសាខ្មែរ

មិន​សូវ​ជាខុស​ប្លែក​ពី​ការ​អាន​ប៉ុន្មានទេ លោកអ្នក​អាច​​​សរ​សេរ​ភាសាខ្មែរ​លើ​ទូរ​ស័ព្ទ Androird បាន​​ដោយ​គ្រាន់​តែ​តំឡើង​កម្មវិធី Khmer Standard Keyboard គឺ​ជាការស្រេច (អាស្រ័យ​លើ​កំណែប្រែ Android ផងដែរ) ។

ជំហានទី១៖ តំឡើង​ក្តារ​ចុច – Khmer Standard Layout

បន្ទាប់​ពី​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាងលើ លោកអ្នក​អាច​តំឡើង​​ក្តារ​ចុច​នេះ​ ដោយ​ងាយស្រួល​តាមរូប​ខាងក្រោម៖
install_Khmer_standard_keyboard

ជំហាន​ទី២៖ បន្ថែម និង​ប្តូរ​ក្តារចុច​មក Khmer Standard Keyboard

ជាធម្មតា​​ក្តារ​ចុច​ដែល​ភ្ជាប់​មក​ស្រាប់​គឺ​ឈ្មោះ Samsung Keyboard ។
Choose_input_method

ដើម្បី​​បន្ថែម​ និង​ប្តួរ​ក្តារ​ចុច​នេះ​បាន លោកអ្នក​ត្រូវ​អនុវត្តន៍​តាម​​វិធី​ខាងក្រោម៖

  • សូម​ចុចលើ Set up input methods រូបខាងលើ ហើយ​ចូល​ទៅ​ធីក​យក Khmer Standard Keyboard ដើម្បី​បន្ថែម​ក្តារ​ចុច​នេះ​ទៅ​ជាមួយ​ក្តារ​ចុច​ដទៃ
Khmer_Standard_Keyboard
Tick_Khmer_Standard_Keyboard
  • បន្ទាប់​ពី​បន្ថែម​ហើយ លោកអ្នក​នឹង​ទទួល​បាន​ក្តារ​ចុច​មួយ​ថ្មី ដែល​អាច​​សរសេរ​ភាសាខ្មែរ​បាន​យ៉ាង​ល្អ ។
Tab_Khmer_Standard_keyboard
Keyboard_Khmer

សេចក្តី​សន្និដ្ឋាន

គន្លឺះ​ទាំង​ពីរ​ចំនុច​ខាងលើ អាច​នឹង​គ្រប់​គ្រាន់​សម្រាប់​លោកអ្នក​ដែល​ប្រើ​ទូរស័ព្ទ Android ដែល​មាន​កំណែប្រែ​​ចាប់ពី 4.1 ឡើងទៅ ដោយ​លោកអ្នក​មិន​ចាំ​បាច់​ Root នោះទេ ។ ចំណែក​ឯ​អ្នក​ប្រើ​ត្រឹម 2.3.6 វិញ​អាច​នឹង​មាន​បញ្ហា​​ទាក់ទង​នឹង​ការ​ដាក់​ដៃ​ជើង ឬ​ព្យាង្គ​នានា​ជាដើម ប្រសិន​បើ​លោកអ្នក​ចង់​ដាក់​ពុម្ព​អក្សរ​ខ្មែរ​ឲ្យអាន និង​វាយបាន​ត្រឹម​ត្រូវ ​អ្នក​អាច​រៀន Root (អាច​ខូច​ទូរស័ព្ទ បើ​អនុវត្តន៍​ខុស​បច្ចេក​ទេស) ឬ លោកអ្នក​អាច​ទំនាក់​ទំនង​​ទៅ​​ហាង​​ទូរស័ព្ទ​ ដែល​លោកអ្នក​បាន​ទិញ​ទូរស័ព្ទ​នោះ​ក៏​បានដែរ ។
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© 2013 ខ្មែរចែករំលែក២៤
Designed by neang amnatt Cooperated with Khmershare24

Back to top