លោកអ្នកប្រហែលជាធ្លាប់លឺ ឬដឹងខ្លះរួចមកហើយនូវពាក្យថា Root ឬ Root Phone សម្រាប់ទូរស័ព្ទដៃប្រភេទ Android ។ វាមិនមែនជារឿងស្មុគស្មាញដែលពិបាកយល់អ្វីឡើយ ខាងក្រោមនេះ សំបុកអាយធី នឹងបង្ហាញជូននូវគន្លឹះ និងវិធីមួយចំនួនក្នុងការ Root ទូរស័ព្ទដៃ ឬឧបករណ៍ដែលដំណើរការជាមួយ Android ដូចជា Tablet ជាដើម ។ លោកអ្នកអាចអនុវត្តន៍ ដោយខ្លួនឯង និងចំណាយពេលតែមួយភ្លែតតែប៉ុន្នោះ ។

បន្ទាប់ពី Root ទូរស័ព្ទលោកអ្នកហើយ អ្នកនឹងមានសិទ្ធិពេញលេញ ក្នុងការដំណើរការកម្មវិធីនានា ដែលទាមទារឲ្យ Root ទូរស័ព្ទមុននឹងអាចដំឡើង ឬប្រើប្រាស់បាន ។ កម្មវិធីទាំងនោះ នឹងអាចបិទ bloatware – ត្រួតពិនិត្យការអនុញ្ញាតសិទ្ធិរបស់កម្មវិធី (app permissions) – អាចបើក ការភ្ជាប់ពីឧបករណ៍មួយទៅមួយទៀត (tethering) ហើយនឹងលក្ខណៈពិសេសមួយចំនួនទៀត ។
ក. ហេតុអ្វីចាំបាច់ “Root” ?
មូលដ្ឋានគ្រឺះរបស់ Android គឺ Linux ។ នៅលើប្រព័ន្ធដំណើរការ Linux User Root គឹអាចមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ និងការកំណត់នានា ប្រៀបដូចជា User Administrator នៅក្នុង Windows ដូច្នោះដែរ ។ User Root អាចចូលទៅដំណើរការប្រព័ន្ធទាំងមូល (Operating System) និងអាចធ្វើអ្វីបានគ្រប់យ៉ាង ។ ជាធម្មតាទូរស័ព្ទ ឬឧបករណ៍ដែលដំណើរការលើ Android មិន Root ជាស្រេច នៅពេលទិញមកដំបូងនោះទេ ហើយប្រសិនសិនបើឧបករណ៍ ឬទូរស័ព្ទនោះបាន Root ហើយ ខាងក្រុមហ៊ុន និងហាងទូរស័ព្ទ នឹងមិនធានានូវរាល់បញ្ហាដែលអាចកើតមានឡើងក្រោយពេល Root នោះទេ មានន័យថា លោកអ្នកនឹងបាត់បង់ការធានាពីអ្នកលក់ ។
ប្រសិនបើគ្មានការចាំបាច់ លោកអ្នកមិនត្រូវ Root ទូរស័ព្ទ ឬឧបករណ៍ដែលដំណើរការដោយ Android ជាដាច់ខាតនោះឡើយ ។
ឧទាហរណ៍៖ កម្មវិធីកម្ចាត់ និងការពារមេរោគ Avast សម្រាប់ Android ទាមទារឲ្យលោកអ្នក Root ទូរស័ព្ទ មុននឹងអាចដំណើរការកម្មវិធីនេះបាន ព្រោះថា Firewall (ការកំណត់សុវត្ថិភាព) ត្រូវបានផ្តល់សិទ្ធិសម្រាប់ទូរស័ព្ទ ដែល Root ហើយតែប៉ុន្នោះ ។

ខ. សូមចំណាំមុននឹងសម្រេចចិត្ត Root

មុននឹងលោកអ្នកសម្រេចចិត្តច្បាស់លាស់ថា នឹង Root ទូរស័ព្ទ ឬ Tablet របស់អ្នក សូមចំណាំនូវចំណុចមួយចំនួនដូចខាងក្រោមនេះ ៖
- ការធានា (Warranty) – ហាងទូរស័ព្ទ ឬក្រុមហ៊ុនភាគច្រើន នឹងមិនទទួលធានាថា ទូរស័ព្ទអ្នកក្រោយពេល Root ហើយអាចនឹងមានបញ្ហា ឬអត់នោះទេ ។ តែជាការពិត ការ Root នឹងមិនប៉ះពាល់ដល់ផ្នែករឹង (Hardware) នៃទូរស័ព្ទដោយផ្ទាល់នោះទេ ។ លោកអ្នកនៅតែអាច “unroot” ទូរស័ព្ទ ឬ tablet មកដើមវិញបាន ដោយគ្មាននរណាដឹងថា អ្នកធ្លាប់ Root ឬអត់ឡើយ ។
- សុវត្ថិភាព (Security) – ការចំណាយប្រាក់ទិញកម្មវិធី ឬរបស់របសមួយចំនួនតាមអនឡាណ ដូចជាការប្រើប្រាស់ Google Wallet ដែលអាចមានចម្លោះប្រហោងសម្រាប់អ្នកដែលប្រើប្រាស់ ទូរស័ព្ទ Root ហើយទិញទំនិញតាមគណនី Google ។ លោកអ្នកនឹងទទួលបានការព្រមានពី Google Wallet ប្រសិនបើអ្នកបាន Root ទូរស័ព្ទ ហើយប្រើប្រាស់សេវានេះ ។
- គាំងលែងដំណើរការ (Bricking) – ការ Root ទូរស័ព្ទ ឬ Tablet គឺជាដំណើរការដ៏ប្រុងប្រយ័ត្ន និងងាយមានបញ្ហានៅអំឡុងពេល Root ឬ Jailbreak សម្រាប់ iPhone ។ លោកអ្នកត្រូវប្រាកដថា ដំណើរការនីមួយៗ នៃការ Root បានត្រឹមត្រូវតាមការណែនាំ និងស្របតាមអ្វីដែលគេបានបង្ហាញ ដូចជាការប្រើប្រាស់ Custom ROM ដើម្បីដំឡើងកំណែប្រែ Android ពី ទាបទៅខ្ពស់ (ពី 2.3.6 ទៅ 4.1.2) ជាដើម ។
គ. ការដំឡើង
ជាទូទៅការ Root គឺជាការអនុវត្តន៍ដោយចុចតែមួយដង (Single Click) ជាការស្រេច តែយ៉ាងណា លោកអ្នកនូវតែត្រូវការដឹងរឿងមួយចំនួនដូចខាងក្រោម៖
- ទាញយក និងដំឡើង Java JDK និង Android SDK លើកុំព្យូទ័រមុននឹងដំណើរការ Root ដោយ Java ត្រូវតែដំឡើង មុននឹងដំឡើង Android SDK ។
- ដាក់ឲ្យដំណើរការ (Enable) USB debugging លើទូរស័ព្ទ Android ដោយចូលទៅកំណត់ត្រង់ Settings => Applications => Development ។

សូមភ្ជាប់ទូរស័ព្ទ Android និងកុំព្យូទ័រ (Windows) តាមរយៈខ្សែ USB
លោកអ្នកនឹងត្រូវការ USB Drivers សម្រាប់ឲ្យទូរស័ព្ទ និងកុំព្យូទ័រអាចស្គាល់គ្នា នៅពេលភ្ជាប់ដោយខ្សែ USB ។ កម្មវិធី SuperOneClick អាចនឹងធ្វើការដំឡើងដោយស្វ័យប្រវត្តិ ទៅលើកុំព្យូទ័រនូវ USB Driver ដែលត្រូវការសម្រាប់ប្រភេទទូរស័ព្ទនីមួយៗ ។ លោកអ្នកក៏អាចស្វែងរក USB Drivers សម្រាប់ទូរស័ព្ទ ឬ Tablet អ្នកតាមគេហទំព័រដើមនៃឧបករណ៍នោះបានផងដែរ ។
ឃ. ដំណើរការ Root ជាមួយ SuperOneClick
លោកអ្នកអាចស្វែងរក និងទាញយក SuperOneClick នៅឯ shortfuse.org ដែលជាគេហទំព័រដើម និងផ្លូវការនៃ SuperOneClick ។ បន្ទាប់ពីទាញយកហើយ សូមដំណើរការកម្មវិធី SuperOneClick.exe ។

សូមចុចលើប៊ូតុង Root នៅក្នុងផ្ទាំង SuperOneClick វានឹងដំណើរការភ្លាមៗ ។

សូមចុចសាកល្បងដំណើរការ “Run a test” ដោយចុចលើប៊ូតុង Yes ដូចរូបខាងក្រោម ។

វានឹង Restart ទូរស័ព្ទបន្ទាប់ពី Root ហើយ
ង. Superuser
កម្មវីធី SuperOneClick នឹងដំឡើងកម្មវិធី SuperUser ដោយស្វ័យប្រវត្តិ ដែលមានសិទ្ធិក្នុងការអនុញ្ញាត និងមិនអនុញ្ញាតឲ្យកម្មវិធីណាមួយអាចដំណើរការជាលក្ខណៈ Super User (មានសិទ្ធិស្មើនឹង Administrator ដែលអាចប្រើប្រព័ន្ធខាងក្នុងបាន) ។ យ៉ាងណាមិញ លោកអ្នកក៏អាចស្វែងរកកម្មវិធី Super User បាននៅ Google Play ប្រសិនបើទូរស័ព្ទ ឬឧបករណ៍អ្នកមិនទាន់បានដំឡើង ហើយវាដំឡើងបាននៅតែលើទូរស័ព្ទ ឬឧបករណ៍ដែល Root ហើយតែប៉ុន្នោះ ។

សាកល្បងដំឡើងកម្មវិធី Avast ដើម្បីបញ្ជាក់ថា អ្នកបាន Root ដោយជោគជ័យ
ជាចុងក្រោយ លោកអ្នកនឹងទទួលបានទូរស័ព្ទ និងឧបករណ៍ដែលបាន Root ហើយ និងមានសិទ្ធិពេញលេញ ក្នុងការដំណើរការកម្មវិធីណាក៏ដោយ ជាពិសេសកម្មវិធីដែលទាមទារសិទ្ធិក្នុងការដំណើរការជាមួយ Rooted Device ។ សម្រាប់បញ្ហា សំណួរ និងចម្ងល់នានា សូមដាក់មតិ នៅក្នុងប្រអប់ខាងក្រោម ។
 










 :)
:)
 :-)
:-)
 :))
:))
 =))
=))
 :(
:(
 :-(
:-(
 :((
:((
 :d
:d
 :-d
:-d
 @-)
@-)
 :p
:p
 :o
:o
 :>)
:>)
 (o)
(o)
 [-(
[-(
 :-?
:-?
 (p)
(p)
 :-s
:-s
 (m)
(m)
 8-)
8-)
 :-t
:-t
 :-b
:-b
 b-(
b-(
 :-#
:-#
 =p~
=p~
 :-$
:-$
 (b)
(b)
 (f)
(f)
 x-)
x-)
 (k)
(k)
 (h)
(h)
 (c)
(c)
 cheer
cheer



 
 
 
![RHM Production VCD Vol 193 (File.DAT) [Full Album]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw7I4Ly8-IolUTIPbNc427GCnIJ3JQ7-K3ScJEqwXIPZhyozrQfMrJepN7toN-I-PtJFv64Co2_ZvATzyrkdx676VScac-2s37bgvBmdyDsxRsaRr_bqLvZagzSjtIEjveai2ZpLq68KU/s72-c/RHM-VCD-VOL-193.png) 
 
![Sunday VCD Vol 124 [Happy Khmer New Year 2013]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGSyYE_627rwNPiBsV-WDamL3scaZkYGsfARNS72nJk5h1AAR_8R0YLHyQh5JfxMJh5hkPpDz0tmSyXjb9LiHnwLADgjfDukh8UxPq_1uCb5KYCiQrJ9VRJbonjpMZJbNflCNoSu4kzCg/s72-c/SD+CD+Vol+146+Teaser.jpg) 
 
 
 
![Sunday Production CD Vol 167 [Full Album]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8bKVVyrfp_q5LLlvEEohFiCSn42x2jFLcTxv_lmTb4yvMIfuxX8jJIcNfgwPiaVNmWeBXejrG07k4V7ETkhQqAHGQf5P8h40cXxxTc3S0Iz2ZCfvbsHsM5bEJ5G5Ogjjb4R6ddpUIWbg/s72-c/Sunday+CD+Vol+167+i1dlsong.png) 
 
h
ReplyDelete