ការប្រើប្រាស់កម្មវិធី ៖
លោកអ្នកត្រូវទាញយកកម្មវិធីពីគេហទំព័រ http://www.pendrivelinux.com/yumi-multiboot-usb-creator/ ។ ហើយដោយសារកម្មវិធីនេះជាប្រភេទ Portable ដូចនេះលោកអ្នកមិនចាំបាច់ដំឡើងឡើងគឺ គ្រាន់តែចុចបើកដំណើរការធម្មតា ។ ជាដំបូងលោកអ្នកត្រូវដោត Flash ភ្ជាប់នឹងម៉ាស៊ីន រួចបើកកម្មវិធី Yumi បន្ទាប់មកអ្នកនឹងឃើញផ្ទាំងកម្មវិធីដូចរូបខាងក្រោម ៖

ស្វែងយល់ចំណុចខ្លះរបស់កម្មវិធី
1- ជាឈ្មោះ Drive របស់ Flash ដែលលោកអ្នកចង់ដំឡើងកម្មវិធី Boot
2-សម្រាប់លុបកម្មវិធីដែលទើបតែបានដំឡើងក្នុង Flash ចេញវិញ
3- សម្រាប់ Format Flash របស់អ្នក( អ្នកមិនចាំបាច់ Format ក៏បាន)
4- ជាឈ្មោះកម្មវិធី Boot ដែលមានជាតារាងស្រាប់សម្រាប់ឱ្យអ្នកជ្រើសរើស
5- សម្រាប់ Download យកកម្មវិធីដែលអ្នកជ្រើសរើសនៅក្នុងតារាង។
ការបង្កើតកម្មវិធី Boot
ដំបូងជ្រើសរើស Flash Drive ដែលចង់ដំឡើងបន្ទាប់មកជ្រើសរើសឈ្មោះកម្មវិធី ISO ណាមួយ រួច Brows ទៅកាន់កម្មវិធី isoនោះ ។ ត្រូវចងចាំថា កម្មវិធីនោះត្រូវមានឈ្មោះដូចនៅក្នុងតារាង ដើម្បីភាពងាយស្រួលក្នុងការស្វែងរក ពេលរៀបចំជាផ្ទាំង Boot នៅក្នុង Flash ។ ប្រសិនបើ Brows ទៅកាន់ទីតាំងកម្មវិធី ប៉ុន្តែមិនបង្ហាញឱ្យជ្រើសរើសទេ អ្នកអាចវាយឈ្មោះរបស់កម្មវិធី iso នោះក៏បាន ។

ម្យ៉ាងវិញទៀតអ្នកអាចចុចលើប្រអប់ ធីក Download ដើម្បីទាញយកកម្មវិធី iso នោះប្រសិនបើ អ្នកមិនមានកម្មវិធីនោះ ។ បន្ទាប់ពីជ្រើសរើសចប់ចុចលើប៊ូតុង Create និងចុច Yes ប្រសិនបើមានផ្ទាំងសារមួយលេចឡើង រួចផ្ទាំងកម្មវិធីដំណើរការដូចរូប ខាងក្រោម

នៅពេលវាដំណើរការចប់ កម្មវិធីនេះនឹងសួរឱ្យធ្វើការបែបនេះម្ដងទៀត ហើយលោកអ្នកអាចជ្រើសរើសយក Yes ដើម្បីធ្វើម្ដងទៀត ឬ No ដើម្បីបិទកម្មវិធីបញ្ចប់តែម្ដង ។ បន្ទាប់ពីបង្កើតកម្មវិធី Boot ទៅក្នុងFlash រួចរាល់ហើយ អ្នកអាចសាកល្បងបើកប្រើកម្មវិធី Boot ទាំងនោះ ដែលនឹងបង្ហាញជា មីនុយដូចរូបខាងក្រោម ។

0 comments