ដើម្បីអាចបង្កើតនិងរចនារូបភាពជាមួយ Style ស្អាតៗបានអ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវចូលទៅកាន់គេហទំព័រ http://www.photovisi.com/ ជាមុនសិន
២. បន្ទាប់មកអ្នកនឹងឃើញផ្ទាំងវិបសាយថ្មីមួយចេញមក ហើយអ្នកត្រូវចុចលើ Click here to start! ដើម្បីចាប់ផ្ដើម

៣. ក្រោយពេលដែលអ្នកចុចរួច អ្នកនឹងឃើញមានផ្ទាំងមួយសម្រាប់ឱ្យជ្រើសរើសយក Template។ ក្នុងនោះមាន Template ជាច្រើនជាមួយនឹង Style ផ្សេងៗដែលអ្នកពេញចិត្តរួចអ្នកត្រូវ Select លើវា

៤. នៅពេលនោះវានឹងទាមទារឱ្យអ្នកចូលទៅ Register ។ ហើយអ្នកត្រូវបំពេញ User name, Birthday, Email, Password ថ្មី រួចចុចលើ Sign Up Now! ។ អ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺអ្នកត្រូវបើកចូលទៅកាន់ Emailអ្នករួចចុចលើ Link ដែលគេផ្ញើឱ្យដើម្បីបញ្ជាក់ពីការកំណត់នេះ។

៥. ក្រោយពេលដែលអ្នកបានចុចចូល link នោះហើយវានឹងចេញផ្ទាំងមួយដើម្បីបង្ហាញពីដំណើរការ។ អ្នកត្រូវរង់ចាំរហូតដល់វាដំណើរការចប់ទើបអាចដាក់បញ្ចូលរូបភាព ចូលបាន។

៦. ដើម្បីអាចដាក់បញ្ចូលរូបភាពបានអ្នកត្រូវចុចលើ Add items ហើយជ្រើសរើសយក Photos From Computer រួច Browse ទៅរករូបភាពណាមួយដែលអ្នកពេញចិត្ត។ អ្នកអាចដាក់រូបភាពបានលើសពីមួយនៅក្នុង Photo Collage នេះ។ ម្យ៉ាងវិញទៀតអ្នកក៏អាចបញ្ចូលរូបភាពតាមរយៈ Web cam ឬ បញ្ចូល Shape និង Background បានផងដែរ ដោយចុចលើមុខងារវានិមួយៗ។

៧. នៅពេលនេះអ្នកនឹងអាចរចនារូបភាពតាមអ្វីដែលអ្នកចូលចិត្តបានយ៉ាង ស្រួល ដោយចុចលើ Shape ឬ រូបភាពណាមួយហើយកែតម្រូវ ទីតាំងនិងលក្ខណៈពិសេសរបស់វាជាការស្រេច។

៨. ក្រោយពេលដែលអ្នករចនាចប់អ្នកត្រូវចុចលើ Finish ដើម្បីរក្សាទុករូបភាពដែលអ្នកបានរចនានេះ

៩. ក្រោយពេលដែលអ្នកចុច Finish អ្នកត្រូវចុចជ្រើសរើសយកទំហំរូបភាពណាមួយដែលអ្នកចង់បាន ហើយវានឹងដំណើររូបភាពនេះរហូតដល់ ១០០%

១០. បន្ទាប់មកអ្នកត្រូវចុចលើ Click here to download your collage! ដើម្បីអាចទាញវាយកមកដាក់ក្នុងកុំព្យូទ័ររបស់អ្នក។

១១. នៅពេលដែលអ្នកបានចុចលើវារួច វានឹងលោតចេញផ្ទាំងថ្មីមួយមក សម្រាប់ឱ្យអ្នកអាចShareឬអាចដោនឡូត រូបភាពនេះយកមកដាក់ក្នុងកុំព្យូទ័ររបស់អ្នកបាន។

នៅទីបញ្ចប់អ្នកនឹងអាចបង្កើតហើយរចនារូបភាពដែលអ្នកពេញចិត្ត ធ្វើជារូបវេទមន្តបានយ៉ាងងាយស្រួលបំផុតដោយមិនចាំបាច់ចេះ កម្មវិធី Design នោះទេ៕
0 comments